ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី សឿ សាវី សមាជិកក្រុមប្រឹក្សាស្រុក និងប្រធានគ.ក.ស.ក ស្រុកកោះកុង បានដឹកនាំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង(គ.ក.ស.ក) បានដឹកនាំអនុប្រធាន និងសមាជិក សហការជាមួយអាជ្ញាធរឃុំត្រពាំងរូង ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនគ្រួសារងាយរងគ្រោះចំនួន ៤គ្រួសារ រស់នៅចំណុចវាលស្បូវ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលមានកូនខ្វះខាតសម្លៀកបំពាក់ ឯកសណ្ឋានសិស្ស និងមធ្យោបាយក្នុងការធ្វើដំណើរទៅរៀនសូត្រ ព្រោះសាលារៀនមានចំងាយឆ្ងាយពីផ្ទះ។
ដោយសង្កេតឃើញពីផលលំបាករបស់កូនៗ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង បាននាំយកសម្ភារ និងថវិកាមួយចំនួនប្រគល់ជូនគ្រួសារងាយរងគ្រោះទាំង៤ នៅចំណុចវាលស្បូវ។
ជាមួយគ្នានេះ លោកស្រីប្រធាន និងក្រុមការងារ បានផ្តាំផ្ញើដល់ស្រ្តីដែលម្តាយ និងកូនៗ និងលើកទឹកចិត្តថែទាំសុខភាពឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូប្រកបរបរចិញ្ចឹមជីវិតបន្តទៅមុខទៀត។
សម្ភារដែលផ្តល់ជូនរួមមាន៖ កង់ចំនួន ២គ្រឿងសំលៀកបំពាក់សិស្សចំនួន ៤ឈុត និងថវិកាចំនួន ៤0 000រៀល( បួនម៉ឺនរៀល) ជាមួយគ្នានោះលោក ទូច សុវណ្ណ ជំទប់ទី2 ឃុំត្រពាំរូង បានចូលរួមឧបត្ថម្ភ កង់ ចំនួន ១គ្រឿង និងជួយជួសជុលកង់ ១គ្រឿង។