ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់៖ ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។កម្លាំងប៉ុស្តិ៍ដឹកនាំដោយលោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានជួបពិភាក្សាការងារមួយចំនួន ជាមួយលោកមេឃុំ ជ្រោយប្រស់ ដើម្បីត្រៀមលក្ខណ: មុនចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ និងធ្វើការសម្រង់ព័ត៌មានបទល្មើសផ្សេងៗ និងបានសហការជាមួយអជ្ញាធរភូមិ.ឃុំ ដឹកនាំដោយលោក យិន កេង ជំទប់ទី២ ឃុំជ្រោយប្រស់ បានចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។
ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់