លោក ឡេក ស៊ុធន់ មេឃុំទួលគគីរ បានដឹកនាំក្រុមប្រឹក្សាឃុំ ស្មៀនឃុំ អាជ្ញាធរភូមិទួលគគីរក្រោម ចុះសួរសុខទុក្ខ លោកតាព្រឹទ្ធាចារ្យ ឃឹម សំឃិត ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន ស្ថិតនៅភូមិទួលគគីរក្រោម ដោយនាំយកទៅជាមួយនូវអំណោយផ្ទាល់ខ្លួន ជាគ្រឿងឧបភោគបរិភោគ មានដូចជា: អង្ករ ០១បាវ ទម្ងន់ ៣០ គ.ក្រ ទឹកសុទ្ធ ០២យួរ មីម៉ាម៉ា ០១កេស ទឹកត្រី ០១ដប ទឹកស៊ីអ៊ីវ ០១ដប ស្ករស ០១kg ខ្ទឹមសរ ០១kg ទឹកផ្លែឈើ ០១យួរ ប៊ីចេង ០១កញ្ចប់ កន្លះគីឡូ និងថវិកាសរុប ២២០,០០០រៀល ជាថវិកាផ្ទាល់ខ្លួនរបស់ :
១.លោក ឡេក ស៊ុធន់ មេឃុំ ចំនួន ១០០,០០០រៀល
២.លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំ ២០,០០០រៀល
៣.លោក ប្រាក់ ឌីណា ស្មៀនឃុំ ១០០,០០០រៀល។
រសៀលថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២