ស្រុកកោះកុង ៖ ថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្តីពីមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ឃុំ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីណែនាំដល់ក្រុមអ្នកអនុវត្តថ្នាក់ឃុំ រៀបចំទុកដាក់លើឯកសារឲ្យបានត្រឹមត្រូវ និងរៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តការងារ ឲ្យស្របតាមគោលបំណង និងចក្ខុវិស័យរបស់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីទទួលបាននូវប្រសិទ្ធភាព នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមមានក្រុមការងារសម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាថ្នាក់ និងអ្នកអនុវត្តសំខាន់ៗថ្នាក់ឃុំ រដ្ឋបាលឃុំទាំងបួន នៃស្រុកកោះកុង។