នៅល្ងាចថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ
ដោយមើលឃើញពីភាពលំបាក ទីទាល់ក្ររបស់អ្នកជំងឺម្នាក់ ដែលមកសម្រាកព្យាបាលនៅផ្នែកសម្ភព និងរោគស្រី្ត នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយមានបញ្ហាទារកស្លាប់ក្នុងផ្ទៃ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្រី និងបងស្រីជូ រួមគ្នាបរិច្ចាកថវិកាសរុបបានចំនួន៤៤០.០០០៛ (បួនរយសែសិបពាន់រៀលគត់) ឧបត្ថម្ភដល់អ្នកជំងឺនោះ ដើម្បីយកទៅដោះស្រាយក្នុងជីវភាពបានមួយរយៈ ។ ក្រៅពីការផ្តល់សេវា ថែទាំព្យាបាលប្រកបដោយគុណធម៌និងក្រមសីលធម៌ វិជ្ជាជីវៈ ក្រុមគ្រូពេទ្យយើងតែងតែមានចិត្តមេត្តា ករុណា និងមានចិត្តសប្បុរស(មានវប្បធម៌នៃការចែករំលែក) តាមរយៈថវិកាផ្ទាល់ខ្លួន ឬតាមរយៈកាកបាទក្រហមជួយដល់អ្នកជំងឺទីទាល់ក្រជានិច្ច។