រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំជ្រោយប្រស់ បានចូលរួមធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី និងភូមិជ្រោយប្រស់ ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់៖ ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក។លោក សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចូលរួមធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី និងភូមិជ្រោយប្រស់ ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដឹកនាំដោយលោក ពុំ ធឿន មេឃុំជ្រោយប្រស់ និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ លោកមេភូមិទាំង២ លោក ជាប សុថារិន ប្រធានប៉ុស្តិ៍សុខភាពជ្រោយប្រស់ លោកនាយកសាលា លោកគ្រូ-អ្នកគ្រូ នៃសាលាអនុវិទ្យាល័យជ្រោយប្រស់ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាឃុំ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង