រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារឃុំ ចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី និងភូមិជ្រោយប្រស់ ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ឃុំជ្រោយប្រស់៖ ថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨:៣០ នាទីព្រឹក លោក ពុំ ធឿន មេឃុំជ្រោយប្រស់ បានដឹកនាំក្រុមការងារឃុំរួមាន: លោក យិន កេង ជំទប់ទី២ លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិទាំង២ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ដោយសហការជាមួយ លោក ជាប សុថារិន ប្រធានប៉ុស្តិ៍សុខភាពជ្រោយប្រស់ និងមានការចូលរួមពីលោកនាយកសាលា លោកគ្រូ-អ្នកគ្រូ នៃសាលាអនុវិទ្យាល័យជ្រោយប្រស់ និងក្រុមយុវជនកាកបាទក្រហមកម្ពុជាឃុំ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីជំងឺគ្រុនឈាម និងដាក់ថ្នាំអាបែតកម្ចាត់មូសខ្លាតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅភូមិថ្មី និងភូមិជ្រោយប្រស់ ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង