លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង លោកប្រធានស្ដីទីការិយាល័យរដ្ឋបាលបុគ្គលិក និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ដើម្បីពិភាក្សាស្តីពីការធ្វើផែនការដាក់ពង្រាយមន្ត្រីរាជការដែលបានផ្ដល់ជូនតាមផែនការក្របខណ្ឌសម្រាប់ឆ្នាំ២០២២។ ដើម្បីឱ្យបានដល់កន្លែងដែលមានតម្រូវការជាអាទិភាពនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ឬអង្គភាពក្រោមឱវាទដទៃទៀតដែលកំពុងខ្វះមន្ត្រីជំនាញសុខាភិបាល។ ការប្រជុំនេះប្រព្រឹត្តទៅនៅ ថ្ងៃសុក្រ ទី០២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៤: ៣០នាទីរសៀល