ឃុំកោះកាពិ: ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលឃុំកោះកាពិ សូមថ្លែងអំណរគុណជូចំពោះលោក សុះ ណារ៉ា ប្រជាពលរដ្ឋ រស់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ដែលបានជួយឧបត្ថម្ភទឹកប្រាក់ចំនួន ៤០០,០០០រៀល (បួនរយពាន់រៀលគត់) ដល់រដ្ឋបាលឃុំកោះកាពិ សម្រាប់ប្រើប្រាស់ជាប្រយោជន៏ក្នុងការងាររដ្ឋបាលទូរទៅ និងសូមជូនពរដល់លោក សុះ ណារ៉ា និងក្រុមគ្រួសារជួបប្រទះតែសំណាងល្អ សុខភាពល្អ និងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ប្រភព: ឃុំកោះកាពិ