គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ ដឹកនាំកិច្ចប្រជុំដោយលោកស្រី អុិន សុភី ប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងជាអភិបាលរងស្រុកកោះកុង ។
រសៀលថ្ងៃអង្គារ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២២
លោកស្រី អុិន សុភីប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង និងជាអភិបាលរងស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២២ របស់គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង នៅសាលប្រជុំសាលាស្រុកកោះកុង ។
-ការបង្ហាញពីរបាយការណ៌ហិរញ្ញវត្ថុរបស់មណ្ឌលសុខភាពត្រពាំងរូង
-ការបង្ហាញពីរបាយការញ៌សកម្មភាពប្រចាំខែសីហា ឆ្នាំ២០២២ របស់មណ្ឌលសុខភាពត្រពាំងរូង
-ការបង្ហាញពីរបាយការណ៌តាមឃុំនីមួយៗ និងក្រុមទ្រទ្រង់សុខភាពភូមិ
-ការពិភាក្សាអំពីការបង្កើតទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់មណ្ឌលសុខភាពត្រពាំងរូង
-បញ្ហាប្រឈមនិងដំណោះស្រាយ
-បញ្ហាផ្សេងៗ និងទិសដៅបន្ត
-សង្ខេបលទ្ធផង និងបិទកិច្ចប្រជុំ។
សមាសភាពចូលរួម: ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ លោកប្រធានប៉ុស្តិសុខភាពជ្រោយប្រស់ កោះកាពិ និងតាតៃ។