រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្ត អញ្ជើញដឹកនាំមន្រ្តីសុខាភិបាលក្រោមឱវាទ ចូលរួមសិក្ខាសាលា ដែលរៀបចំដោយ នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល ស្ដីពី “ការអភិវឌ្ឍន៍ផែនការ PBC-5 នៃគម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាលដំណាក់កាលទី២ សម្រាប់ជំងឺមិនឆ្លង (H-EQIP2– PBC-5)”

ក្នុងគោលបំណងបង្ហាញពីរបៀបបំពេញតារាងផែនការ និងការទូទាត់តាមលក្ខខណ្ឌផ្អែកលើការអនុវត្ត ដែលបានកំណត់នៅក្នុងគម្រោងនេះ ជូនដល់មន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តទាំង២២ ដែលពាក់ព័ន្ធនឹងកម្មវិធីជំងឺមិនឆ្លង រួមមាន ជំងឺទឹកនោមផ្អែមលើសសម្ពាធឈាម និងជំងឺមហារីកមាត់ស្បូន ក្នុងគម្រោង H-EQIP2 ដែលនឹងប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ នៅថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨:៣០នាទីព្រឹកតាមរយៈតំណភ្ជាប់ ZooM Meeting

អត្ថបទទាក់ទង