រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានអមដំណើរ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំពាមក្រសោប អាណត្តិទី៥ ដែលទទួលបានលទ្ធផលល្អលើការបោះឆ្នោតកន្លងមក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា បានអមដំណើរ ឯកឧត្តម ដុំ យុហៀន តំណាងរាស្ត្រមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំពាមក្រសោប អាណត្តិទី៥ (អាណត្តិថ្មី) ដែលទទួលបានលទ្ធផលល្អលើការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ទទួលជ័យជំនះបានទាំង៥អាសនៈ ។
ក្នុងឪកាសនេះ ឯកឧត្តម បានផ្តល់ថវិកាសម្រាប់ផ្គត់ផ្គង់សម្ភារៈការិយាល័យជូនដល់ក្រុមប្រឹក្សាឃុំ ចំនួន ៥០០,០០០រៀល និងជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន២០០,០០០រៀល រួមទាំងមានក្រមាចំនួន ៤៤ក្រមាផងដែរ ។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង