រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរ បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៩ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោក ស្រៀង សេងហុកសមាជិកក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេង មុនីរិទ្ធ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី លោកប្រធានការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុក លោក​ជំទប់១ឃុំកោះស្ដេច​ លោកសមាជិកក្រុមប្រឹក្សាឃុំព្រែកខ្សាច់​ លោកស្រីជំទប់១​ ឃុំភ្ញីមាស ស្មៀនឃុំភ្ញីមាស លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​ ចំពោះរបៀបវារ:រួមមាន៖
១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៨ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៣. ពិនិត្យ​ និងអនុម័តលេីសេចក្ដីព្រាង​ របាយការណ៍ស្ដីពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់រដ្ឋបាលស្រុកគិរីសាគរ
៤ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៥ .សេចក្តីផ្សេងៗ
………………………………………………………..

ថ្ងៃពុធ ៥ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២
August 31, 2022

អត្ថបទទាក់ទង