រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស បានប្រឡងជ្រើសរើសជំនួយការហិរញ្ញវត្ថុឃុំ

រដ្ឋបាលឃុំភ្ញីមាស

………………………………………..
រដ្ឋបាលឃុំភ្ញីមាស បានធ្វើការប្រឡងជ្រេីសរេីសជំនួយការហិរញ្ញវត្ថុ​ឃុំ ដឹកនាំដោយលោកស្រី ទិត ជាត្រា ជំទប់ទី១​ តំណាងអោយលោកមេឃុំភ្ញីមាស លោកស្រី ប្រាក់ ភួង សមាជិកក្រុមប្រឹក្សាឃុំ លោក ជីប ជីវិន អនុប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស និងជា​អនុប្រធានគណៈកម្មការ​ប្រឡងជ្រេីសរេីស​ជំនួយការហិរញ្ញវត្ថុ លោកឌីឆាយដែន ស្មៀនឃុំ និងមានបេក្ខជនចូលរួមប្រឡងសរុបចំនួន​ ០៤រូប​ស្រី ០១រូប​ មណ្ឌលប្រលងស្ថិតនៅសាលាឃុំភ្ញីមាស ក្នុងភូមិកៀនក្រឡាញ់ឃុំភ្ញីមាស ស្រុកគិរីសាគរ​ ​ខេត្តកោះកុង។ ​
………………………………………..
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង