លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយប្រធានការិយាល័យជំនាញ ចំនុះមន្ទីរកិច្ចការនារីខេត្ត អំពីការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ៩ខែ និងប្រចាំឆ្នាំ អោយកាន់តែមានភាពល្អប្រសើរជាងមុន ដើម្បីផ្ញើជូនក្រសួងកិច្ចការនារី និងរដ្ឋបាលខេត្ត។
ព្រឹក ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំខាល ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២
#មន្ទីរកិច្ចការនារីខេត្តកោះកុង