រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់ និងជាអ្នកទទួលបន្ទុក គ.ក.ន.ក ឃុំ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ឆ្នាំ២០២២ របស់គ.ក.ស.ក ស្រុកកោះកុង នៅសាលាស្រុកកោះកុង។

ឃុំជ្រោយប្រស់ ៖ ព្រឹកថ្ងៃអង្គារ ៤ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោកស្រី ណៃ ស្រីអូន សមាជិកក្រុមប្រឹក្សាឃុំជ្រោយប្រស់និងជាអ្នកទទួលបន្ទុក គ.ក.ន.កឃុំ បានអញ្ជើញចូលរួម កិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ឆ្នាំ២០២២ របស់ គ.ក.ស.ក ស្រុកកោះកុង ដើម្បីបូកសរុបលទ្ធផលការងារខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក ស្រុកកោះកុង និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ២២នាក់ ស្រី ០៩នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

* របៀបវារៈកិច្ចប្រជុំ

១/ចុះបញ្ចីវត្តមាន

២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និងអនុម័តរបៀបវារៈ

៣/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២២

៤/ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២

៥/បញ្ហាប្រឈមដំណោះស្រាយ និងផ្សេងៗ

៦/ផែនការសកម្មភាពបន្ត៧/បូកសរុប និងបិទកិច្ច

ប្រជុំប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង