រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើ នៅក្នុងតំបន់រៀបរយ និងតំបន់ប្រវត្តិសាស្រ្តយោធា នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ុន លើត រដ្ឋលេខាធិការ ក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតី ក្នុងពិធីដាំដើមឈើ នៅក្នុងតំបន់រៀបរយ និងតំបន់ប្រវត្តិសាស្រ្តយោធា នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរងខេត្ត និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើនរូប។

ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ការដាំដើមឈើឡើងវិញ ដើម្បីលម្អ និងរក្សាទុក ក្នុងតំបន់នេះទុកជាប្រវត្តិសាស្ត្រ ព្រមទាំងបង្កើតជាភូមិសម្រាប់ប្រជាពលរដ្ឋ នាពេលអនាគត ដោយមានការសាងសង់ជាកំពង់ផែ ផ្លូវ ប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់មនុស្ស និងសត្វ ជួយទប់ទឹកភ្លៀង ជាជម្រកសត្វគ្រប់ប្រភេទ។ បងប្អូនអាចដឹកផលកសិកម្ម និងផលនេសាទ ទៅតាមតំបន់ និងខេត្តផ្សេងៗទៀត យើងអាចកាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ។ មួយវិញទៀតយើងត្រូវចូលរួមការកាន់កាប់ ដោយខុសច្បាប់នៅលើដីសាធសរណៈរបស់រដ្ឋ នៅក្នុងភូមិ ឃុំទាំងអស់គ្នា និងត្រូវចូលរួម ជាមួយអាជ្ញាធរ ដើម្បីទទួលបានការកាន់កាប់ស្របច្បាប់ ព្រមទាំងអាចប្រើប្រាស់សិទ្ធិលើដីធ្លី។ ទន្ទឹមនេះបងប្អូនទាំងអស់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ៗ ទាំងដូសមូលដ្ឋាន និងដូសជំរុញតាមទីតាំងដែលនៅជិតបំផុត ព្រមទាំងអនុវត្តតាមគោលការណ៍នែនាំនានារបស់រសជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជៀសវាងផុតជំងឺឆ្លងនានា៕
ថ្ងៃអាទិត្យ ២ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ August 28, 2022

អត្ថបទទាក់ទង