លោក រៀម រុំ មេឃុំព្រែកខ្សាច់ បានចូលរួម ជាមួយនាយកសាលាបឋមសិក្សាយាយសែន
- ដើម្បីបូកសរុបលទ្ធផលការចាយវាយថវិកាសប្បុរសជន ដែលបានឧបត្ថម្ភសាងសង់ក្លោងទ្វារសាលារៀន .
- រៀបចំផែនការចាយវាយថវិកាដែលនៅសល់
- ការជូនលិខិតថ្លែងអំណរគុណដល់សប្បុរស ជន ដែលបានឧបត្ថម្ភដល់សាលារៀនបឋម សិក្សាយាយសែន .
សមាសភាពចូលរួមមាន :
១. លោករៀម រុំ មេឃុំព្រែកខ្សាច ជាគណៈអធិបតីនៃអង្គប្រជុំ .
២.លោក ចាប វន ជំទប់ទី ១ឃុំ
៣. លោក ផាន់ រិនក្រុមប្រឹក្សាឃុំ
៤. លោកស៊ូ សុផល ប្រធានសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ឆាយក្រូច និងជាប្រធានគណៈកម្មការទ្រទ្រង់សាលា .
៥. លោក សំ សារ៉ន ប្រធានសហគមន៍នេសាទនិងជាគណៈកម្មការទ្រទ្រង់សាលា .
៦. លោករៀម រ៉ាសប្បុរសជន - លោកគ្រូអ្នកគ្រូ និងសប្បុរសជន ចូលរួមសរុបប្រមាណ ១៦ នាក់ស្រី ២ នាក់
…………………………………………
ថ្ងៃសុក្រ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៦ ខែសីហាឆ្នាំ ២០២២ .