រដ្ឋបាលឃុំកោះស្ដេច
បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ ឆ្នាំទី១ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំកោះស្ដេច ក្រោមអធិបតីភាព លោក សាយ ហេង ជាប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដែលមានរបៀបវារៈដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី២ ឆ្នាំទី១ អាណត្តិទី៥
២.ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលេីកទី២ ឆ្នាំទី១ អាណត្តិទី៥
៣.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២២
៤.បញ្ហាប្រឈមនិងដំណោះស្រាយ
៥.សេចក្ដីផ្សេងៗ
ដោយមានសមាសភាពចូលរួមដូចជា សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល លោកប្រធានសហគមន៍នេសាទ និងលោកមេភូមិទាំងបី ។
ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២