លោក ជា ប៊ុនធឿន អភិបាលស្ដីទី និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ចូលរួមប្រជុំដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នៅមណ្ឌលសុខភាពគិរីសាគរ ឃំុកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីរៀបចំសំណើរដើម្បីប្រកួតប្រជែងថ្នាក់ខេត្តបន្ដ។
សមាសភាពរួមមានលោកសមាជិកគណៈកម្មការ លោកប្រធានមណ្ឌលសុខភាព លោកឣនុប្រធាន និងបុគ្គលិកនៅមណ្ឌលសុខភាពគិរីសាគរ ។
…………………………………………………..
ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
August 26, 2022