រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ឈឺ វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយមន្ទីរ អង្គភាពដែលពាក់ព័ន្ធ នឹង” កិច្ចការនារី និងកុមារ កិច្ចការវប្បធម៌ ធម្មការ និងសាសនា កិច្ចការព័ត៌មាន និងកិច្ចការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ “

លោកស្រី ឈឺ វ៉ា អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ជាមួយមន្ទីរ អង្គភាពដែលពាក់ព័ន្ធ នឹង" កិច្ចការនារី និងកុមារ កិច្ចការវប្បធម៌ ធម្មការ និងសាសនា កិច្ចការព័ត៌មាន និងកិច្ចការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ " ។

ក្នុងឱកាសជួបពិភាក្សាការងារនោះ លោកស្រីអភិបាលរង បានលើកឡើង ថា : ដោយទើបទទួលបានភារកិច្ចថ្មីជាអភិបាលរងខេត្ត និងបានការប្រគល់ភារកិច្ច ពីលោកជំទាវអភិបាលខេត្ត ខ្ញុំបានអញ្ជើញ ឯកឧត្តម លោកស្រី អស់លោក ដើម្បីជួបសំណេះសំណាលព្រមទាំងសិក្សាស្វែងយល់ពីតួនាទី ភារកិច្ច របៀបរបបបំពេញការងារដែលទាក់ទងជាមួយរដ្ឋបាលខេត្តនាពេលកន្លងមក និងស្តាប់អំពីបញ្ហាប្រឈម និងសំណូមពរ ដែលមន្ទីរ អង្គភាពជួបប្រទះ ។
លោកស្រី អភិបាលរង បានស្នើសុំឱ្យមន្ទីរ អង្គភាព ផ្ញើជូននូវប្រកាស ឬសេចក្តីសម្រេច ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់មន្ទីរនីមួយៗ និងរចនាសម្ព័ន្ធ-ស្ថិតិបុគ្គលិក ដើម្បីបានជាឯកសារ សម្រាប់ស្វែងយល់បន្ថែម ។
ចំពោះរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ លោកស្រីអភិបាលរង ខេត្ត បានសំណូមពរឱ្យមន្ទីរ ជួយចម្លងផ្ញើជូន ១ ច្បាប់ ( ជាឯកសារទន់តាមTelegram ប្ញជាឯកសាររឹង ) ស្របពេលដំណាលគ្នា ជាមួយនឹងការផ្ញើជូនមករដ្ឋបាលខេត្ត ៕
ថ្ងៃសុក្រ ១៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល August 26, 2022

អត្ថបទទាក់ទង