រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធាន​គណៈកម្មាធិការអនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង អញ្ជើញជា​អធិបតី​បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជានៅ​អនុវិទ្យាល័យ​តាតៃ

ស្រុកកោះកុង ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង និងជាអនុប្រធាន​គណៈកម្មាធិការអនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​គណៈកម្មាធិការអនុសាខា​កាកបាទក្រហម​កម្ពុជាស្រុកកោះកុង អញ្ជើញ
ជា​អធិបតី​បើកវគ្គបណ្តុះបណ្តាល វិជ្ជាសង្គ្រោះបឋមដល់ទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន២០នាក់ រយ:ពេល ២ថ្ងៃ ដែលប្រព្រឹត្តទៅ ថ្ងៃទី២៥ ដល់ទី២៦ ខែសីហា ឆ្នាំ២០២២ នៅអនុវិទ្យាល័យតាតៃ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងដល់យុវជន ឲ្យមានប្រសិទ្ធភាពក្នុងការជួយសង្គ្រោះជនរងគ្រោះ ឬជនរងរបួសផ្សេងៗ មុនពេលគ្រូពេទ្យ​ទៅដល់ជួយសង្គ្រោះ។

សមាសភាពរួមមាន​ក្រុមការងារ​សាខាកាកបាទក្រហមខេត្ត ជំទប់១ ឃុំតាតៃក្រោម ប្រធាន​ប៉ុស្តិ៍​សុខភាពឃុំ នាយក លោកគ្រូ អ្នកគ្រូ និងយុវជន​កាកបាទក្រហម​អនុវិទ្យាល័យ​តាតៃ នៅភូមិ​អន្លង់វ៉ាក់ ឃុំតាតៃក្រោម​ស្រុកកោះកុង ខេត្តកោះកុង​។​

អត្ថបទទាក់ទង