រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ បានចូលរួមប្រជុំទទួលផែនការនៅសាលាឃុំជ្រោយប្រស់ និងបានបែងចែកកម្លាំងចុះស្រង់ស្ថិតិប្រជាពលរដ្ឋ រស់នៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ស្រុកកោះកុងះ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។ លោក វ/ត្រី សេក ជន នាយប៉ុស្តិ៍ បានចូលរួមប្រជុំ ស្តីពី ការរៀបចំគម្រោងដាំកូនឈើចំនួន០៣ទីតាំង១.ជំវិញភ្នំតាម៉ន២.អណ្តូងថ្មទា៣.អណ្តូងទឹកផុសស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមការដឹកនាំលោក ប៉ែត សុជាតិ ជំទប់ទី១ឃុំ និងជាមេឃុំស្តីទី នៅសាលាឃុំជ្រោយប្រស់ និងបានបែងចែកកម្លាំងចុះស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ ដើម្បីទ្រសភាពការណ៍ផ្សេងៗ ។

ប្រភព: ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង