ស្រុកកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យអភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង និងជាប្រធានគណៈកម្មការ ដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារលើការដាក់ពិន្ទុការវាយតម្លៃ លើអង្គភាពដែលបានដាក់ពាក្យស្នើសុំប្រកួតប្រជែង ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង មុននឹងជ្រើសរើសយកអង្គភាពដែលទទួលបានក្រោយការវាយតម្លៃថ្នាក់ស្រុក រៀបចំបញ្ជូនបន្តទៅរដ្ឋបាលខេត្តដើម្បីបន្តការប្រកួតប្រជែងបន្តទៀត។
ជាមួយគ្នានេះ ក្រុមការងារគណៈកម្មការបានប្រជុំបូកសរុបលទ្ធផល លើអង្គភាពដែលបានចុះធ្វើការវាយតម្លៃ ជាលទ្ធផលដូចខាងក្រោម៖
១/សាលាបឋមសិក្សា រុងផ្លាមកេសន ពិន្ទុ ៦៤៦/៧៧០ ស្មើ ៨៣.៨៩%
២/សាលាបឋមសិក្សា វត្តត្រពាំងរូង ៦៦៤/៧៧០ ស្មើ ៨៦.២៣%
៣/អនុវិទ្យាល័យ កោះស្រឡៅ ៤៦៧/៧៨០ ស្មើ៥៩.៨៧%
៤/មណ្ឌលសុខភាពត្រពាំងរូង ៦១៦/៧០៥ ស្មើ ៨៧.៣៧%
ជាលទ្ធផលនៃការប្រជុំពិនិត្យ គណៈកម្មការបានពិនិត្យឃើញអង្គភាពដែលត្រូវជ្រើសរើសជាបេក្ខភាពបញ្ជូនទៅថ្នាក់ខេត្ត រួមមាន៖
១/សាលាបឋមសិក្សាវត្តត្រពាំងរូង
២/អនុវិទ្យាល័យកោះស្រឡៅ
៣/មណ្ឌលសុខភាពត្រពាំងរូង។