រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែត សុជាតិ មេឃុំស្តីទី បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដាំកូនឈើ ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង នៅសាលាឃុំជ្រោយប្រស់ ។

រដ្ឋបាលឃុំជ្រោយប្រស់៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក លោក ប៉ែត សុជាតិ ជំទប់ទី១ឃុំ និងជាមេឃុំស្តីទី បានដឹកនាំកិច្ចប្រជុំណែនាំដល់ក្រុមការងារឃុំ ដើម្បីត្រៀមរៀបចំចូលរួមដាំកូនឈើនៅទីតាំងចំនួន ០៣ រួមមាន:

១-ជុំវិញភ្នំតាម៉ន

២-ចំណុចអណ្តូងថ្មទា

៣-ចំណុចអណ្តូងទឹកផុស

សមាសភាពចូលរួមមាន: ក្រុមប្រឹក្សាឃុំ មេភូមិទាំងពីរភូមិមេប៉ុស្តិ៍រដ្ឋបាលឃុំ មន្រ្តីប៉ុស្តិ៍សុខភាពឃុំ និងលោកនាយកសាលាទាំងពីរសាលា នៅសាលាឃុំជ្រោយប្រស់។

ប្រភព: រដ្ឋបាលឃុំជ្រោយប្រស់

អត្ថបទទាក់ទង