រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គ្រួសារចាស់ជរា ពិការងាយរងគ្រោះ ចំនួន៨នាក់ ទទួលបានគ្រឿងឧបភោគបរិភោគ និងការគាំទ្រផ្នែកសុខភាពផ្លូវចិត្ត ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២នេះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា សហការជាមួយអនុសាខាស្រុកមណ្ឌលសីមា និងអនុក្រុងខេមរភូមិន្ទ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បាននាំយកអំណោយ មនុស្សធម៌ផ្តល់ជូន និងសាកសួរសុខទុក្ខពីសុខ​​ភាពផ្លូវកាយ សុខភាពផ្លូវចិត្ត ដល់ គ្រួសារចាស់ជរា ពិការងាយរងគ្រោះ ចំនួន៨នាក់ រស់នៅ ក្រុងខេមរភូមិន្ទ៦គ្រួសារ និងស្រុកមណ្ឌលសីមា២គ្រួសារ ក្នុងខេត្តកោះកុង។

ក្នុងឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាល អ្នករស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។
ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង
" ៣កុំ ៣ការពារ ២ចូលរួម" ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

សម្ភារដែលផ្តល់សាខាប្រគល់ជូនក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ទឹកផ្លែឈើស្រស់៦កំប៉ុង និងថវិកាចំនួន៨ម៉ឺនរៀលដូចៗគ្នា ។

អត្ថបទទាក់ទង