មន្រ្តីមណ្ឌលសុខភាពត្រពាំងរូង បានចូលរួមវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី ការប្រើប្រាស់បណ្តាញសង្គមនានា ជូនរដ្ឋបាលឃុំទាំង៤ និងអង្គភាពជុំវិញស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
នៅរសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៌ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២២ លោកស្រី សែត សោភ័ណ្ណ មន្រ្តីព័ត៌មានសុខាភិបាលមណ្ឌលសុខភាពត្រពាំងរូង បានចូលរួមវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ ស្តីពី ការប្រើប្រាស់បណ្តាញសង្គមនានា ជូនរដ្ឋបាលឃុំទាំង៤ និងអង្គភាពជុំវិញស្រុកកោះកុង ក្រោមអធិបតីភាព លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។