លោក ជា ប៊ុនធឿន អភិបាលស្ដីទី និងជាអនុប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកគិរីសាគរ តំណាងលោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ និងជាប្រធានគណៈកម្មការ បានដឹកនាំគណៈកម្មការ ចូលរួមប្រជុំដើម្បីពិនិត្យមើលឯកសារពាក់ព័ន្ធនឹងស្តង់ដារ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នៅសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច ឃំុកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដើម្បីរៀបចំសំណើរដើម្បីប្រកួតប្រជែងថ្នាក់ខេត្តបន្ដ។
សមាសភាពរួមមានលោកសមាជិកគណៈកម្មការ លោកស្រីនាយិកាសាលាលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច។
…………………………………………………..
ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២
August 24, 2022