រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី ស៊ន មល្លិកា ជំនួយការភូមិ១ សង្កាត់ដងទង់ បានចូលរួមសហការជាមួយគ្រូពេទ្យស្មគ្រ័ចិត្តដើម្បីចុះចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ នៅក្នុងភូមិ១ សង្កាត់ដងទង់

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨,០០ព្រឹក ដល់ម៉ោង ៣,០០នាទី រសៀល លោកស្រី ស៊ន មល្លិកា ជំនួយការភូមិ១ សង្កាត់ដងទង់ បានចូលរួមសហការជាមួយគ្រូពេទ្យស្មគ្រ័ចិត្តដើម្បីចុះចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ នៅក្នុងភូមិ១ ទីតាំងនៅផ្ទះលោកពូ ស្វាយ រេត និងផ្ទះលោក មុិល សាយ អនុភូមិ១ បានចំនួន៤០នាក់ ស្រី១៦នាក់។ និងបានបន្តចូលរួមជាមួយលោក មុិល សាយ អនុភូមិ១ ផ្សព្វផ្សាយពីរបៀបការពារនឹងវិធីលាងសម្អាតដៃនឹងសាប៊ូនៅផ្ទះលោក មុិល សាយ ស្ថិតក្នុងភូមិ១ អ្នកចូលរួមចំនួន៣០នាក់ ស្រី២០នាក់។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង