រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ីម លីម អនុប្រធានភូមិ៤ សង្កាត់ដងទង់ ចូលរួមជាមួយ សមាគមប្រភពល្អ តាមរយះលោក ហ្វើត រ៉សេត បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្នុងភូមិ៤ ដែលបានជួបគ្រោះថ្នាក់ភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២

ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩,៣០នាទី លោក ហ៊ីម លីម អនុប្រធានភូមិ៤ សង្កាត់ដងទង់ ចូលរួមជាមួយ សមាគមប្រភពល្អ តាមរយះលោក ហ្វើត រ៉សេត បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្នុងភូមិ៤ ដែលបានជួបគ្រោះថ្នាក់ភ្លើងឆេះផ្ទះកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ អំណោយក្នុង១គ្រួសារទទួលបាន អង្ករ៣៣គីឡូ ស្ករស២គីឡូ ត្រីខ៤កំប៉ុង ប្រេងឆា១ដបអំបិល២គីឡូ និងទឹកត្រី១ដប ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង