រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានចូលរួមរំលែកទុក្ខគ្រួសារសពឈ្មោះ ឆេង ឆន ភេទប្រុស អាយុ២០ឆ្នាំ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ និងនាំយកថវិកាមួយចំនួនទៅប្រគល់ជូនគ្រួសារនៃសពផង

លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងលោក សុខ ឈីវ មេភូមិ១ បានចូលរួមរំលែកទុក្ខគ្រួសារសពឈ្មោះ ឆេង ឆន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ១ប៉ាក់ខ្លង ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីព្រលប់ថ្ងៃទី២១នៅឆ្នេរប៉ាក់ខ្លង និងនាំយកថវិកាផ្ទាល់របស់លោកមេឃុំចំនួន១០០,០០០រៀល និងថវិកាលោកមេភូមិ១ ចំនួន២០,០០០រៀល ទៅប្រគល់ជូនគ្រួសារនៃសពផង ។
រសៀលថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២

អត្ថបទទាក់ទង