លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងក្រុមការងារឃុំប៉ាក់ខ្លង បានចូលរួមសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មប្រមូលទិញ លក់អេតចាយរបស់ លោក សូត ប៊ុនណាត មានទីតាំងស្ថិតនៅ ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ក្រុមការងារបានធ្វើការណែនាំដល់ម្ចាស់អាជីកម្ម ទិញ-លក់សំណល់អេតចាយ ត្រូវធ្វើការសម្អាត រៀបចំវេចខ្ចប់ទុកដាក់សំណល់អេតចាយ សំណល់រឹង-រាវផ្សេងៗ និងសំរាមអោយបានត្រឹមត្រូវ ជៀសវាងការទុកដាក់ពាសវាលពាសកាល ឬទុកដាក់លើចិញ្ចើមផ្លូវសាធារណៈ ។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២
វេលាម៉ោង ៩ៈ០០នាទីព្រឹក