រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ដល់បណ្តាក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកោះកុង

សាខាកក្រក ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានអញ្ជើញជាគណៈអធិបតី បើកវគ្គផ្សព្វផ្សាយ ស្តីពីគោលការណ៍គ្រឹះរបស់ចលនា កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ច្បាប់មនុស្សធម៌អន្តរជាតិ ដល់ដល់បណ្តាក្រុមហ៊ុន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងខេត្តកោះកុង ដែលមានការចូលរួមពីមន្ត្រីជំនាញសាខា និងអ្នកចូលរួមសរុបចំនួន ២៨នាក់។ កម្មវិធីផ្សព្វផ្សាយតាមរបៀបវារៈ៖

– ព្រះរាជក្រឹត្យ ស្តីពីការទទួលស្គាល់ កក្រក

– ព្រះរាជក្រឹត្យ ស្តីពីការប្រើប្រាស់ និងការពារបដិរូប កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

– ប្រវត្តិរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម

– សមាសភាគ និងបេសកកម្មរបស់ចលនា

– លក្ខណៈវិនិច្ឆ័យ១០យ៉ាង នៃការទទួលស្គាល់សមាគមជាតិ

– គោលការណ៍គ្រឹះ ៧ប្រការ របស់ចលនា

– បដិរូប កាកបាទក្រហម អឌ្ឍចន្ទក្រហម និងគ្រីស្តាល់ក្រហម

– មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ

អត្ថបទទាក់ទង