រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម ទទួលជួប ពិភាក្សាការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ(រ៉េដបូក) នៅសាលាឃុំតាតៃក្រោម។

ស្រុកកោះកុង៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោមបានចូលរួមប្រជុំជាមួយអង្គការសម្ព័ន្ធសត្វព្រៃដឹកនាំប្រជុំដោយលោក ទូច សុផានី ប្រធានគម្រោងអភិវឌ្ឍន៍សហគមន៍ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីអាហារូបករណ៍រេដបូក សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់សិស្សានុសិស្សកំពុងសិក្សាថ្នាក់ទី១២ ឬជាអតិតសិស្សមានសញ្ញាបត្រទុតិយភូមិ(សុពលភាព៣ឆ្នាំ) ដែលចាប់ផ្តើមចែកពាក្យនឹង ទទួលពាក្យស្នើសុំអាហារូបករណ៍ចាប់ពេលនេះ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នៅសាលាឃុំតាតៃក្រោម។

ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម

អត្ថបទទាក់ទង