រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានចុះសម្ភាសន៍ប្រជាពលរដ្ឋគ្រួសារក្រីក្រ ០១ គ្រួសារ និងផ្តល់ថវិកាជូនគ្រួសារក្រីក្រ ០១គ្រួសារ ដែលមានជំងឺប្រចាំកាយ។

ស្រុកកោះកុង៖ ថ្ងៃសុក្រ ៧រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំក្រុមការងារឃុំរួមមាន: លោក ខឹម ភុនសុវណ្ណ ជំទប់ទី១ឃុំ និងលោក ទូច សុវណ្ណ ជំទប់ទី២ឃុំ ចុះសម្ភាសប្រជាពលរដ្ឋគ្រួសារក្រីក្រ ០១ គ្រួសារ នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ បន្ទាប់មក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង បានសួសុខទុក្ខរួមទាំងបានឧបត្ថម្ភថវិកាចំនួន ១០០.០០០ រៀល ដល់ប្រជាពលរដ្ឋឈ្មោះ អោម រ៉ែន ភេទប្រុស អាយុ៥៧ ឆ្នាំ មានជំងឺប្រចាំកាយ ទីលំនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នៅសាលាឃុំត្រពាំងរូង។

ប្រភពៈ រដ្ឋបាលឃុំត្រពាំងរូង

អត្ថបទទាក់ទង