រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ ភិរម្យ អភិបាលរងស្រុកកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង ៖ ថ្ងៃសុក្រ ៧ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក សុខ ភិរម្យ​អភិបាលរងស្រុក និងជាអនុប្រធាន​គណៈកម្មការ​ តំណាងលោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង និងជាប្រធាន​គណៈកម្មការ អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ក្នុងស្រុកកោះកុង ខេត្តកោះកុង របស់​គណៈកម្មការ​ការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូស្រុកកោះកុង នៅ​សាលប្រជុំសាលាស្រុក​កោះកុង​។​

អត្ថបទទាក់ទង