រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្ត​កោះកុង បានបេីកកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំរបាយការណ៍សង្ខេប​ និងសូចនាករសំខាន់ៗ​ ដែលជាសមិទ្ធផលរយៈពេល​ ៥ឆ្នាំ​ នៃការអនុវត្តយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤​ របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៦​ នៃរដ្ឋសភា

លោកស្រី ឈី​ វ៉ា​ អភិបាលរង នៃគណៈអភិបាលខេត្ត​កោះកុង​ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំរបាយការណ៍សង្ខេប​ និងសូចនាករសំខាន់ៗ​ ដែលជាសមិទ្ធផលរយៈពេល​ ៥ឆ្នាំ​ នៃការអនុវត្តយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៦​ នៃរដ្ឋសភា​ ដោយមានការអញ្ជើញចូលរួមពីរដ្ឋបាលក្រុងខេមរភូមិន្ទ​ ស្រុកស្រែអំបិល​ ស្រុកមណ្ឌលសីមា​ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ​ រួមជាមួយនឹងទីចាត់ការ​ អង្គភាព​ជំនាញចំណុះឱ្យសាលាខេត្តកោះកុង។

ថ្លែងក្នុងកិច្ចប្រជុំនេះ​ លោកស្រីអភិបាលរងខេត្តនិងជាប្រធានអង្គប្រជុំ​ បានផ្សព្វផ្សាយអំពីលិខិតលេខ ៥៨៨​ សជណ ស.រ​ ចុះថ្ងៃព្រហស្បតិ៍ ៨រោច​ ខែអាសាឍ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​២៥៦៦​ ត្រូវ​នឹង​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០២២​ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី​ និងបានអនុញ្ញាតឱ្យសមាជិកអង្គប្រជុំទាំងអស់ ធ្វើការពិភាក្សា អំពីទម្រង់របាយការណ៍ ដែលជាសមិទ្ធផលរយៈពេល​ ៥ឆ្នាំ​ សម្រាប់​បូក​សរុប​ ជូន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នាពេល​ខាងមុខ​ និង​បានស្នេីឱ្យរដ្ឋបាលក្រុង​ ស្រុកទាំងបី​ មន្ទីរ​ អង្គភាព​ បញ្ជូន​របាយការណ៍​ រួម​ជា​មួយ​នឹងរូបភាព​ មកក្រុមការងាររដ្ឋបាលខេត្ត​ ត្រឹម​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០២២​ ដេីម្បីក្រុមការងារធ្វេីការបូកសរុប​ និងត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យសម្រេចចុងក្រោយ​ មុននឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី៕
ថ្ងៃសុក្រ ៧ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ August 19, 2022

អត្ថបទទាក់ទង