ស្រុកកោះកុង ៖ ថ្ងៃពុធ ៥ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង រួមជាមួយសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោក លោកស្រីមេឃុំទាំង៤ អញ្ជើញទទួលស្វាគមន៍ឯកឧត្តម សឿន វឿត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកកោះកុង ដង្ហែទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងវត្តទាំង៨ នៃស្រុកកោះកុង នៅវត្តឧទ្ទយារាម(ហៅវត្តជ្រោយប្រស់) ក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង
វត្តទាំង៨ រួមមាន៖
១-វត្តពោធិគិរីមនោរម្យ (ហៅវត្តតាតភូមិដូង)
២-វត្តរូងគិរីសត្ថារាម (ហៅវត្តត្រពាំងរូង)
៣-វត្តឧត្តមនាវីឬទ្ធីគិរីសាគរ(ហៅវត្តអាឡាតាន់)
៤-វត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ)
៥-វត្តឧទ្ទយារាម(ហៅវត្តជ្រោយប្រស់)
៦-វត្តសុវណ្ណបពត៌ (ហៅវត្តកោះកាពិ)
៧-វត្តតេជោពោធិរាម (ហៅវត្តកោះអណ្តែត)
៨-វត្តព្រះពុទ្ធកោះកុងក្នុង