រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ស្មាច់មានជ័យក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ

ថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាលចត្វាស័ក
ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានរៀបចំកិច្ចប្រជុំស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ស្មាច់មានជ័យក្រោមអធិបតីភាពលោកស្រី ផឹង ពិសី ចៅសង្កាត់ស្មាច់មានជ័យ កិច្ចប្រជុំនេះមានសមាសភាពអញ្ជើញចូលរួមមាន:
-ចៅសង្កាត់រងទី ២
-ស្មៀនសង្កាត់
-លោកមេប៉ុស្តិ៍រដ្ឋបាលសង្កាត់
-លោកស្រី សុខ ចន្ធី ជាសមាជិកក្រុមប្រឹក្សាទទួលបន្ទុកកិច្ចការនារីនិងកុមា
-លោក ផាង បឿន ជានាយកសាលាទីរួមខេត្ត
-លោកស្រី ណង ឆាវ ប្រធានមណ្ឌលសុខភាព
-សមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន០៤ រូប
កិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្មាច់មានជ័យ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង