រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធាន ក.ជ.ក.ស បានដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី រៀបចំកិច្ចប្រជុំពិភាក្សាលើករណី អំពើហិង្សាលើស្ត្រី និងក្មេងស្រ្តី និងការបង្ហាញអំពីគម្រោងផ្តល់សេវាការពារសិទ្ធិស្ត្រី និងក្មេងស្រី ក្រីក្ររងគ្រោះដោយអំពើហិង្សា និងបទល្មើសពាក់ព័ន្ធនឹងស្ត្រី

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធាន ក.ជ.ក.ស បានដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី រៀបចំកិច្ចប្រជុំពិភាក្សាលើករណី អំពើហិង្សាលើស្ត្រី និងក្មេងស្រ្តី និងការបង្ហាញអំពីគម្រោងផ្តល់សេវាការពារសិទ្ធិស្ត្រី និងក្មេងស្រី ក្រីក្ររងគ្រោះដោយអំពើហិង្សា និងបទល្មើសពាក់ព័ន្ធនឹងស្ត្រី នៅសាលប្រជុំសាលាដំបូងខេត្តកោះកុង ។
ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងចំណាត់ការពាក់ព័ន្ធនឹងសំណុំរឿងស្ត្រី និងក្មេងស្រី ព្រមទាំងបញ្ហាប្រឈមនានា។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម មីន មករា ប្រធានសាលាដំបូង និង ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ,អគ្គលេខាធិការ-អគ្គលេខាធិការរង នៃ ក.ជ.ក.ស ,អគ្គលេខាធិការរង នៃក្រសួងយុត្តិធម៌ ,ប្រធាន-អនុប្រធានផ្នែក ,ប្រធាន-អនុប្រធានក្រុមកិច្ចការ នៃ ក.ជ.ក.ស ,តំណាងក្រសួងមហាផ្ទៃ , ចៅក្រម ,ព្រះរាជអាជ្ញារង ,ប្រធាន-អនុប្រធានលេខាធិការដ្ឋាន ,ក្រឡាបញ្ជី ,ប្រធានការិយាល័យ នៃសាលាដំបូងខេត្តកោះកុង និងមេធាវី តំណាងប្រតិភូប្រចាំសាលាដំបូងខេត្តកោះកុង។
ថ្ងៃអង្គារ ៤ រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ August 16, 2022

អត្ថបទទាក់ទង