/ / / /

វគ្គសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការធ្វើអធិការកិច្ចប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងផែនការអនុវត្តបន្ត និងការប្រគល់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក។

ថ្នាក់ដឹកនាំ និងការិយាល័យជំនាញ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី វឌ្ឍនភាពនៃការធ្វើអធិការកិច្ចប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងផែនការអនុវត្តបន្ត និងការប្រគល់ឧបករណ៍ត្រួតពិនិត្យគុណភាពទឹក។
សិក្ខាសាលានេះមានគោលបំណងដូចខាងក្រោម៖
-បានពន្យល់អំពីការធ្វើអធិការកិច្ចប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងការចេញវិញ្ញាបនបត្រប្រតិបត្តិការ ចែករំលែកបទពិសាធន៍ និងផែនការអធិការកិច្ចរបស់មន្ទីរឧវបន
-ការចែករំលែកបទពិសោធន៍គ្រប់គ្រងគុណភាពទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
-បានយល់អំពីស្តង់ដារគុណភាពទឹកស្អាតថ្នាក់ជាតិ និងការសម្លាប់មេរោគ។
ក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
រៀបចំដោយ: នាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង នៃអគ្គនាយកដ្ឋានទឹកស្អាត សហការជាមួយគម្រោង ពង្រឹងសមត្ថភាពរបស់ JICA។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកទឹកស្អាត ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ ពង្រឹងសមត្ថភាពរបស់ JICA និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទាំង២៥ រាជធានី-ខេត្ត។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់ ឈ្មោះ ស៊ុយ សុខុម អាយុ២០ឆាំ្ន រស់នៅភូមិតានី ឃុំភ្ញីមាស

  • រដ្ឋបាលស្រុកគិរីសាគរ/
    10/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានបេីកកិច្ចប្រជុំពិសេស ស្ដីពីការតែងតាំងមេឃុំ ជំទប់ទី១ ជំទប់ទី២ និងជ្រេីសរេីសសមាជិកក្រុមប្រឹក្សាឃុំ បន្ថែម

  • ហេង គីមឆន/
    10/03/2026

    សារលិខិតជូនពរ សូមគោរពជូនលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកោះកុង នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោក ទៀ សុរ:ឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ និងការរៀបចំប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលបានកត់ត្រាក្នងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

  • ហេង គីមឆន/
    10/03/2026

    នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី១ ខែមីនា លើកទិសដៅការងារបន្តសប្តាហ៍ទី២ ខែមីនា  ឆ្នាំ២០២៦

  • ហេង គីមឆន/
    10/03/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យសំណង់ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ចំនួន ៥កន្លែង