រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង ចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ៥៥០ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២២

ស្រុកកោះកុង​៖ ព្រឹកថ្ងៃចន្ទ ៣ រោច ខែស្រាពណ៍ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់​រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យ​ផែនការ​និងគាំទ្រឃុំ​-សង្កាត់ ស្រុកកោះកុង ចូលរួមដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ០១ខ្សែ ប្រវែង ៥៥០ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំត្រពាំងរូង សម្រាប់ឆ្នាំ២០២២ នៅសាលាឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង​។

សមាសភាពចូលរួមមាន​មន្រ្តីបច្ចេកទេសសាលាខេត្ត​លោកមេឃុំ គណៈកម្មការលទ្ធកម្មឃុំ និងក្រុមហ៊ុនចូលរួមដេញថ្លៃ។​

ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃរួមមាន ៖
១.ម៊ុត ភេន ខនស្រ្តាក់សិន ឯ.ក
២.ពៅ ផល្លា
៣.កក់ ស៊ុនសេង
៤.លួន មុំ

ជាលទ្ធផលនៃការដេញថ្លៃគម្រោង ក្រុមហ៊ុន​ដែលទទួលបានលទ្ធផលឈ្នះបានទៅលើក្រុមហ៊ុន លួន មុំ លើតម្លៃទាបជាងគេលំដាប់ទី១ ចំនួន ៨៦ ២៤០ ០០០៛​(​ប៉ែតសិបប្រាំមួយ​លាន ពីររយសែសិបពាន់រៀលគត់)។​

អត្ថបទទាក់ទង