ស្រុកកោះកុង ៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ លោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ណឹម ភិរម្យ អភិបាលស្តីទី បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុកកោះកុង គណៈអភិបាលរងស្រុកកោះកុង នាយករដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីមេឃុំទាំង៤ឃុំ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ សរ ស៊ីមអ៉ីម សមាជិកក្រុមប្រឹក្សាខេត្តកោះកុង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦ៈ០០នាទីថ្ងៃព្រឹក ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានរបស់លោកជំទាវ ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។