ថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២។ លោក ស សុទ្ធ ជំទប់ទី២ឃុំកោះកាពិ បានដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះកាពិ ចុះបើកវេទិកាសាធារណ: ស្តីពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ចំនុច បានចំនួន០១លើក ដោយលើកយកនូវប្រធានបទសំខាន់ៗ មកផ្សព្វផ្សាយដូចខាងក្រោម :
១- ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន
២- ផ្សព្វផ្សាយអំពីគ្មានអំពើអណាចារជួញដូរស្រ្តីនិងកុមារ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ពាក់ព័ន្ធយេនឌ័រ
៣- ផ្សព្វផ្សាយអំពីការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ
៤-ផ្សព្វផ្សាយអំពីការបង្ការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ១៩ ។មានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៥នាក់ ស្រី ១០នាក់នៅចំនុចភូមិ១ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។
ប្រភព: រដ្ឋបាលឃុំកោះកាពិ