រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សារលិខិតរំលែកទុក្ខរបស់រដ្ឋបាលស្រុកស្រែអំបិលចំពោះមរណភាពរបស់ លោកស្រី នាក់ ភាព ភរិយារបស់លោក យ៉ង់​ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល

ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង មានសេចក្ដីសោកស្ដាយ អាឡោះអាល័យ និងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពរបស់ លោកស្រី នាក់ ភាព ភរិយារបស់លោក យ៉ង់​ យ៉ិន សមាជិកក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាពកាលពី វេលាម៉ោង ២:៣០ នាទីរសៀល នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៦១ឆ្នាំ ដោយរោគពាធ។

យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្ដីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារ និងសាច់ញាតិទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់ លោកស្រី នាក់ ភាព សូមបានទៅសោយសុខក្នុងសុគតិភពជានិច្ចជានិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង