ព្រឹក,ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២
លោក អ៊ូ រី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកោះកុង ចូលរួមជាមួយគណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីចុះទៅយកចំនុចនិយាមកាជាក់ស្តែងនៅទីតាំងដីទំនាស់ តែដោយហេតុភ្លៀងខ្លាំង ទឹកជ្រៅពេក អង្គប្រជុំសម្រេចលើកពេល រងចាំទឹកស្រកអាចធ្វើដំណើរ ទើបប្រតិភូទៅយកម្តងទៀត នៅសាលប្រជុំសាលាស្រុកស្រែអំបិល ក្រោមអធិបតីភាព ឯកឧត្តម ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ ប្រធានគណៈប្រតិភូ ចុះអង្កេតស្រាវជ្រាវករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋនៅភូមិអូរជ្រៅ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។