ស្រុកកោះកុង៖ ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកស្រី អ៊ុក កន្និកា ជំទប់ទី១ឃុំតាតៃក្រោម បានដឹកនាំក្រុមការងាររួមមាន: ជំទប់ទី២ឃុំ និងលោកស្រីមេភូមិអន្លង់វ៉ាក់ ចូលរួមសហការជាមួយក្រុមការងារមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាដឹកនាំដោយលោក សាក់ សំណាង បានយកថវិកាឧបត្ថម្ភផ្ដល់ជូនដល់គ្រួសារលោកស្រី ព្រហ្ម សុខុម ដែលទើបសម្រាលកូន និងជាស្រ្តី គថ្លង់ ផងដែរ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។
ប្រភពៈ រដ្ឋបាលឃុំតាតៃក្រោម