ស្រុកកោះកុង ៖ ថ្ងៃអង្គារ ១២ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុងមន្រ្តីជួរមុខ និងជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយ ស្រុកកោះកុង ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានអំពីបច្ចេកទេស នៃការផ្ដល់សេវារដ្ឋបាលតាមវិស័យជំនាញ តាមការិយាល័យច្រកចេញចូលតែមួយ នៅខេត្តកំពត
សមាសភាពរួមមានលោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម និងលោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍសហគមន៍