រដ្ឋបាលឃុំអណ្តូងទឹក សហការជាមួយ ទីចាត់ការ និងផែនការវិនិយោគ ខេត្តកោះកុង បានរៀបចំកិច្ចប្រជុំដេញថ្លៃគម្រោងមូលនិធិឃុំអណ្តូងទឹក ឆ្នាំ២០២២ ដែលមាន២គម្រោងគឺ៖
១.គម្រោងផ្លូវបេតុងអាមេ០២ខ្សែ នៅភូមិជីមាល តំលៃប៉ាន់ស្មាន ១០៧.៤៦០.៣៩៧៛
២.គម្រោងផ្លូវក្រាលគ្រួសធម្មជាតិ នៅភូមិជីមាល តំលៃប៉ាន់ស្មាន ៣៦.៨៧០.៣៧៦៛
ហើយក្រុមហ៊ុនដែលដេញថ្លៃបានគឺ
-ផ្លូវបេតុង២ខ្សែ(ក្រុមហ៊ុន លឹម ពិសិដ្ឋ)
-ផ្លូវលំក្រាលគ្រួសធម្មជាតិ (ក្រុមហ៊ុន លឹម ពិសិដ្ឋ) ស្ថិតក្រោមអធិបតីភាព លោក ឃៀង យិង មេឃុំអណ្តូងទឹក ។
ក្នុងនោះដែរក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រី ក្រុមការងារទីចាត់ការ និងផែនការវិនិយោគខេត្ត ប្រធានការិ.ផែនការគាំទ្រឃុំ/សង្កាត់ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងក្រុមហ៊ុនដេញថ្លៃ នៅសាលប្រជុំសាលាឃុំអណ្តូងទឹក។
ប្រភពៈរដ្ឋបាលឃុំអណ្ដីងទឹក
---------------------------------
ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២
August 8, 2022