លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្តីទី នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្រ្តីក្រោមឱវាទចូលរួមអមដំណើរ ឯកឧត្តមដុំ យុហៀន សមាជិករដ្ឋសភា និងជាអ្នកដំណាងរាស្រ្តមណ្ឌលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន ចំការលើស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមបានពាំនាំនៅសម្ភារសិក្សាមួយចំនួនមានដូចជា៖
១:សៀវភៅរឿងព្រេងចំនួន០១កេសស្មើ៩០ក្បាលសម្រាប់ប័ណ្ណាល័យ
២:សៀវភៅសរសេរ១៦០ទំព័រចំនួន៤០០ក្បាល
៣:ប៊ិចសរសេរចំនួន២០០ដើម
៤:ខ្មៅដៃចំនួន២០០ដើម
៥:ថវិកាសម្រាប់សិស្ស១៩០នាក់ក្នុង១នាក់ទទួលបាន៥.០០០រៀល ដោយឡែកសិស្សថ្នាក់ទី១២ចំនួន៧នាក់ក្នុង១នាក់ទទួលបានថវិកា២០.០០០រៀល
សម្រាប់លោកគ្រូឣ្នកគ្រូចំនួន៧នាក់ក្នុង១នាក់ទទួលបានថវិកា៥០.០០០រៀល និងប៊ិចចុចម្នាក់១ដើមនិងក្រម៉ាម្នាក់មួយ។ចំពោះសាលារៀនឯកឧត្ដមបានប្រគល់ថវិកាចំនួន៥០០.០០០រៀលផងដែរ សម្រាប់ប្រើប្រាស់តាមតម្រូវការសាលា។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ១១ កើត ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២
ខែសីហា 8, 2022